គណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជន និងមាតុភូមិកម្ពុជា

ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងអមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលជាច្រើនរូបផងដែរ។ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទ ចំពោះសមិទ្ធផលអគាររឹងមាំនេះ ដែលត្រូវបានកសាងនៅលើទីតាំងដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នា ហើយបានបន្តអភិវឌ្ឍរីកចម្រើនជាលំដាប់ ដោយមានការចូលរួមចំណែករបស់សមាជិក សមាជិកាក្រោមស្មារតីសាមគ្គីភាពជាធ្លុងមួយ ហើយនេះក៏ជានិមិត្តរូបមួយ នៃដំណើរការសា្តរប្រទេសឡើងវិញដោយគណបក្សប្រជាជនកម្ពុជា ដែលកាលដើមទ្បើយនៅក្រោយថ្ងៃជ័យជម្នះលើរបប ប៉ុល ពត គឺបានចាប់ផ្តើមកសាងប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈកាលដឹកនាំប្រទេសជាង ៤០ ឆ្នាំមកនេះ ហើយក៏នៅតែបន្តខិតខំអភិវឌ្ឍជាមួយនឹងការបោះជំហានទៅមុខឥតឈប់ឈរ ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីវឌ្ឍនភាពកាន់តែប្រសើរទ្បើងថែមទៀត។ ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជាមានស្នាដៃ និងបទពិសោធន៍ដ៏លើសលប់ ក្នុងការដឹកនាំប្រទេស ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព … Continue reading គណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជន និងមាតុភូមិកម្ពុជា